ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត

SHARE


(អង់គ្លេស)៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់​ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នេះបើយោងតាម​សារព័ត៌មាន Sky News និង BBC របស់អង់គ្លេសចេញផ្សាយមុននេះបន្តិច។
ព្រះមហាក្សត្រិយ៍
Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃ​ចក្រភព​អង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀត​នៅលើ​ពិភពលោក។
យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់បានឱ្យដឹងថា ព្រះមហាក្សត្រី
Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)
នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់
Philip Mountbatten ព្រះមហាក្សត្រី Elizabeth II បានផ្តល់កំណើតឱ្យព្រះរាជបុត្រាបត្រីចំនួន៤ព្រះអង្គ។ ព្រះរាជអាវាហមង្គលនេះ មានរយៈពេល៧៣ឆ្នំា រហូតដល់ការសោយទិវង្គតរបស់​ព្រះអង្គម្ចាស់ Philip Mountbatten កាលពីខែមេសាឆ្នំា២០២១។
ព្រះមហាក្សត្រី
Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រីបានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់​ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រីដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត​មហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅ​ជុំវិញពិភពលោក។
ចាប់តំាងពីឆ្នំា១៩៥២នោះមក ព្រះមហាក្សត្រី
Elizabeth II បានជួបព្រះសវនាការ​ជាមួយ​នឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានទទួលស្វាគមន៍ចំពោះ​លោក​ប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់ នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់​ទៅ១៥រូប​ឯណោះ៕ by (FN)


SHARE

Author: verified_user