ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Bui Quang Huy លេខាទី១ នៃសហព័ន្ធយុវជនកុមុយនីស្តវៀតណាម និងជាប្រធានគណៈកម្មការជាតិយុវជនវៀតណាម

SHARE

 


ក្រុងហូជីមីញ​ ៖ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Bui Quang Huy លេខាទី១ នៃសហព័ន្ធ​យុវជនកុមុយនីស្តវៀតណាម និងជាប្រធានគណៈកម្មការជាតិយុវជនវៀតណាម នៅ​ការិយាល័យសហព័ន្ធយុវជនកុមុយនីស្តហូជីមីញ​ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ។
ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៏របស់​ស្ថាប័នយុវជន​នៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសលើការ​ប្រយុទ្ធប្រឆាំងដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៏ការងារ គណៈប្រតិភូនៃប្រទេសទាំង ២ បានប្តេជ្ញាបន្តលើក​កម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេសក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន។




SHARE

Author: verified_user