ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖

ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩ៈ០០នាទីព្រឹក ដល់វេលាម៉ោង ១៦ៈ៣០នាទី ។

សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង៕

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្តសាមគ្គីភាពល្អជាមួយគ្នា ដើម្បីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីនិងអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅវឌ្ឍនភាព និងចូលរួមបំពេញតួនាទីតំណាងឱ្យប្រជាជនកម្ពុជា ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ បន្តមានសាមគ្គីភាពជាមួយគ្នា ឱ្យបានរឹងមាំល្អថែមទៀត និងបន្តការជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងការដឹកនាំកម្ពុជាឆ្ពោះទៅវឌ្ឍនភាពរុងរឿង។ ជាមួយគ្នានេះ ការរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ គឺបង្ហាញឱ្យឃើញដើម្បីបំពេញបេសកកម្ម តំណាងឱ្យប្រជាពលរដ្ឋ១៧លាននាក់ ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
បន្ថែមពីនេះនេះ ឯកឧត្តម បានមានប្រសាសន៍ថា បច្ចុប្បន្ន មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងឱ្យប្រជាជន១៧ លាននាក់នៅក្នុងប្រទេសទាំងមូល ដែលកំពុងដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ជាពិសេសក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ការរួមសាមគ្គីគ្នា ធ្វើការជាមួយគ្នា ដោយស្មោះត្រង់ នោះនឹងធ្វើឱ្យផ្ទះយើង ប្រទេសកម្ពុជាមានសិរីសួស្តី និងការរីកចម្រើន ជាពិសេសឆ្ពោះទៅមានភាពស្អាតទាំងនៅក្នុងទឹក លើដី និងលើមេឃរបស់កម្ពុជា ហើយកម្ពុជា មានការកោតសរសសើរពីអន្តរជាតិ ដែលនេះគឺកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា ប្រសិនបើយើងទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាពិតជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថានត្រូវការចូលរួមសាមគ្គីគ្នា ដើម្បីជួយជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Congratulations! The Specialist Doctor Thesis Defense Ceremony was successfully held at the International University (IU).

Congratulations! The Specialist Doctor Thesis Defense Ceremony was successfully held at the International University (IU).

Congratulations! The Specialist Doctor Thesis Defense Ceremony was successfully held at the International University (IU). This marks an important milestone in your professional journey, reflecting your dedication, hard work, and research efforts. Wishing you continued success in all your future endeavors.

សូមអបអរសាទរ ពិធីការពារនិក្ខេបបទ ថ្នាក់វេជ្ជបណ្ឌិតឯកទេស បានប្រព្រឹត្តទៅដោយជោគជ័យ នៅសាកលវិទ្យាល័យអន្តរជាតិ (IU)

សូមអបអរសាទរ ពិធីការពារនិក្ខេបបទ ថ្នាក់វេជ្ជបណ្ឌិតឯកទេស បានប្រព្រឹត្តទៅដោយជោគជ័យ នៅសាកលវិទ្យាល័យអន្តរជាតិ (IU)

សូមអបអរសាទរ
ពិធីការពារនិក្ខេបបទ ថ្នាក់វេជ្ជបណ្ឌិតឯកទេស បានប្រព្រឹត្តទៅដោយជោគជ័យ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នេះជាជំហានដ៏សំខាន់មួយក្នុងជីវិតវិជ្ជាជីវៈ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងការងារស្រាវជ្រាវ។ សូមជូនពរឲទទួលបានជោគជ័យបន្តទៅមុខទៀត។ #IU #InternationalUniversity #BolynoInstitue #Cambodia

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។
គួរបញ្ជាក់ផងដែរថា តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៤ករណី

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៤ករណី

ខេត្ត​ព្រះសីហនុ​ ៖ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៤ករណី។
នាថ្ងៃ​ទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០២៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៤ករណី៕