កុលបុត្រខ្មែរ ៣០រូប ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រជែងគណិតវិទ្យានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

SHARE


កុលបុត្រខ្មែរ ៣០រូប ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រជែង​គណិត​វិទ្យា​នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានត្រឡប់មកដល់ប្រទេសកម្ពុជា​វិញ​ហើយនៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពក្រៃលែង សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ក្នុងកម្មវិធីប្រកួតប្រជែង
COPERNICUS OLYMPIAD កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន Bright Education Consultant and Travel បានសម្របសម្រួល និងបញ្ជូនកុល​បុត្រ​ខ្មែរ​ចំនួន ៣៤រូប ទៅចូលរួមប្រកួតប្រជែងគណិតវិទ្យា ដែលរៀបចំឡើងនៅសកល​វិទ្យាល័យ Columbia University នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សិស្សដែលបានបញ្ជូនចូលរួមប្រកួតប្រជែងនេះ មានពីកម្រិតបឋម រហូតដល់វិទ្យាល័យ។ការប្រកួតប្រកួតប្រជែងនេះ មានបេក្ខជនមកពីប្រទេស ៩ផ្សេងគ្នារួមមាន៖ កម្ពុជា អាមេរិក ហ្វីលីពិន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។ ជាលទ្ធផលនៃការប្រកួតប្រជែង បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា សិស្សានុសិស្សកម្ពុជា ៣០រូប ក្នុងចំណោម ៣៤រូប ទទួលបានមេដាយមាស ៣រូប ប្រាក់ ១១រូប និងសំរឹទ្ធ ១៦រូប។ សិស្សានុស្សខ្មែរដែលទទួលបានមេដាយមាសរួមមាន៖
១) ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន
Westgate International School,
២) ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School) និងទី
៣) ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។

SHARE

Author: verified_user