ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សស្វាយរៀង ដែលបានអនុវត្តការងារកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ ជាពិសេស ចំពោះលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗនេះ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២២៣ នាពេលខាងមុខ ។
លោកជំទាវបានផ្តល់អានុសាសន៍ចំនួន ៥ សម្រាប់បន្តអនុវត្តនៅខែសីហា រួមមានដូចខាងក្រោម ៖
១ -
ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់
ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឍដ្ឋានអគតិ សំដៅធានា
ដំណើរការអភិវឌ្ឍន៍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងបរិយាកាសល្អសម្រាប់ការ
បោះឆ្នោតនាពេលខាងមុខ។
២-
ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២ ២០២៧
របស់ឃុំ-សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាពលរដ្ឋ ឱ្យទទួលបានសមិទ្ធផលថ្មីៗថែមទៀត
និងយកចិត្តទុកដាក់បណ្តុះបណ្តាល បង្កើនសមត្ថភាពការងាររបស់សមាជិកក្រុមប្រឹក្សាដែល
ទទួលតំណែងថ្មី។
៣- ត្រូវបន្តចាត់តាំងផ្សព្វផ្សាយផ្ទៃក្នុង
នូវខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល
វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់ថ្នាក់ដឹកនាំគណបក្ស និងសកម្មជនគណបក្ស
ឱ្យបានគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់។
៤
-គណៈកម្មាធិការគណបក្សនៅថ្នាក់មូលដ្ឋាន ពិសេសគណបក្សឃុំ-សង្កាត់ ក្នុងនាមជា
មេឃុំ-ចៅសង្កាត់ និងជាគណៈបញ្ជាការឯកភាពឃុំ-សង្កាត់ ដែលដឹកនាំធ្វើការងារបម្រើប្រជា
ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តធ្វើកំណែទម្រង់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
ទាំងសេវា តម្រូវការ និងសេវាសំណូមពរឱ្យបានទាន់ពេលវេលា ដោយគ្មានការកៀបសង្កត់យកកំរ៉ៃ
សេវាក្រៅច្បាប់កំណត់ និងការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធ
តុលាការ មិនលំអៀង ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
៥-
បន្តការខិតខំជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចដែលបានអនុវត្តកន្លងមក
ពិសេសជំរុញការចាក់វ៉ាសាំងដូសជំរុញជូនប្រជាជនយើងឱ្យបានគ្រប់ៗគ្នា
និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពិសេស
ជំងឺអុតស្វាដែលជាជំងឺថ្មី បាននឹងកំពុងរាត្បាតលើពិភពលោក៕ អរគុណសន្តិភាព





