កញ្ញា សៅ សម្ភស្ស អនុប្រធានការិយាល័យ​នៃ​ នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និងហិរញ្ញវត្ថុ​ អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​នៃក្រសួងបរិស្ថាន ទទួលបានអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅប្រទេសជប៉ុន

SHARE

 

អបអរសាទរចំពោះកញ្ញា សៅ សម្ភស្ស អនុប្រធានការិយាល័យ​នៃ​ នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និងហិរញ្ញវត្ថុ​ អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​នៃក្រសួងបរិស្ថាន ទទួលបានអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅប្រទេសជប៉ុន រយៈពេល២ឆ្នាំ ៣ខែ តាមរយៈកម្មវិធីអាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្សរបស់ប្រទេសជប៉ុន (Japan Development Scholarship-JDS)។
នេះជាមោទនភាពថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្រ្តីរាជការវ័យក្មេង​ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដែលជាប្រយោជន៍សម្រាប់ចែករំលែក​បទពិសោធន៍ទាំងនោះ​ទៅដល់សហការី និងយកចំណេះជំនាញទៅអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិកម្ពុជានាពេលខាងមុខ៕ អរគុណសន្តិភាព


SHARE

Author: verified_user