សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្ឃឹមថា ជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរក សូន្យគ្រាប់មីននៅឆ្នាំ២០២៥ ការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥ ។
"បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជនដែល
បានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ ១៥,៦១៤,៩១០ដុល្លារ និងប្រាក់រៀលចំនួន ១៩០.៨០០.០០០រៀល។
នេះជាចលនាជាតិដ៏ធំដើម្បីឆ្ពោះទៅរក សូន្យគ្រាប់មីននៅឆ្នាំ២០២៥ ដើម្បីសម្រួល ដល់ ការចូលរួមរបស់បងប្អូន ជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនី នៅ ធនាគារABA ធនាគារ អេសុីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។
ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕" អរគុណសន្តិភាព

