ឯកឧត្តម ហ៊ុន ម៉ានី ៖ រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំ​ប្រឹងប្រែង​ក្នុង​ការ​​ដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតែជា​កង្វល់​​ដ៏ធំមួយ​សម្រាប់​រាជរដ្ឋាភិបាល

SHARE

 

"រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំ​ប្រឹងប្រែង​ក្នុង​ការ​​ដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់នៃសង្រ្គាមរ៉ាំរ៉ៃ ដែលបានញាំញីប្រទេសជាតិយើង អស់​រយៈពេល​ជាង ៤ទសវត្សរ៍មកហើយ។ រហូតមកទល់ពេលនេះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែជា​កង្វល់​​ដ៏ធំមួយ​សម្រាប់​រាជរដ្ឋាភិបាល ដែលម្យ៉ាង សំណល់សង្រ្គាមទាំងអស់នោះបានសម្លាប់ជីវិត និងធ្វើំឱ្យ​មាន​​ពិការ​ភាព​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើនពាន់នាក់រៀងរាល់ឆ្នាំ និងម្យ៉ាងទៀតក៏បានធ្វើឱ្យខាតបង់​ផ្ទៃដី​ដាំដុះ​​រាប់​ពាន់ គីឡូម៉ែត្រក្រឡា។
ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី​អង់អាចក្លាហាន​របស់​ក្រុម​ការងារ​អ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និង​ប្រថុយ​ប្រថាន​​ជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ។ តាមរយៈសមត្ថភាពរបស់បងប្អូន កម្ពុជាក៏ត្រូវបាន​ទទួល​ស្គាល់ជា​អន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាព​របស់អង្គការ​សហប្រជាជាតិ​នៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធឆ្ពោះទៅមុខ ជាមួយការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាល​ក្នុង​ការលុបបំបាត់មីន​ឱ្យអស់​ពី​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឱ្យមានការ​ចូល​រួមចំណែកទាំង​អស់​គ្នា​ទាំងធនធាន សម្ភារៈ និង​ស្មារតី​ដល់អាជ្ញាធរមីន ដើម្បីយើងអាចសម្រេចបាន​គោលដៅ​ដ៏មាន​សារៈសំខាន់​មួយនេះ៕" អរគុណសន្តិភាព


SHARE

Author: verified_user