ខេត្តស្វាយរៀង៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន ២ទីតាំង សមត្ថកិច្ចរឹបអូសបានសារធាតុញៀន សារធាតុគីមី និងសម្ភារៈកែឆ្នៃមួយចំនួនធំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមសហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ វរសេនីយ៍ឯក តោ គឹមដារិទ្ធ វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកផែន ដោយសម្របសម្រួលដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments