រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នឹងជួបជាមួយសមភាគីចិនលោក វ៉ាង យី ក្នុងសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលី

SHARE

 នៅក្នុងជំនួបជាមួយលោក វ៉ាង ដែលរំពឹងទុកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងក្លាយជាទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងមន្ត្រីអាមេរិក-ចិន ខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងថ្លឹងថ្លែងការដកពន្ធលើទំនិញចិនមួយចំនួន ដើម្បីទប់ស្កាត់អតិផរណា។
បើតាមក្រសួងការបរទេសអាមេរិក លោក ប្លីងគែន នឹងធ្វើដំណើរជាលើកដំបូងទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំ G20 ជាទីដែលលោកនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមជាសកល រួមមានអសន្តិសុខស្បៀងអាហារ និងថាមពល ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ៕
ប្រភព៖ Aljazeera
ប្រែសម្រួល៖ ទីណា និងបុត្រា




SHARE

Author: verified_user