ភ្នំពេញ៖ លោកវរសេនីយ៍ឯក សាន សុខសីហា
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២
បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។តាមរយៈសារសំឡេងដែលព័ត៌មានតើងទទួលបាននៅថ្ងៃទី១៣
ខែសីហា ឆ្នាំ២០២២កន្លង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក សាន សុខសីហា
បានណែនាំយ៉ាងដូច្នេះថា៖
ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម
អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ
ទី២៖ ករណីភ្លើងលឿង៖
នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍
សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។
ការណែនាំបន្ថែមរបស់លោក សាន សុខសីហា
បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ
ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕ អរគុណសន្តិភាព



