ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ
យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចណ៍ឬហៅថាកម្មការទី៧នៃរដ្ឋសភាបានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង
សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧
ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។ពិធីនោះមានការអញ្ជើញចូលរួមពីអនុប្រធានសមាជិកគណកម្មការទី៧
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក
ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា និងសមាសភាពជាសមាជិកនៃអង្គពិធីខាងលើ ។លោកបានលើកទឹកចិត្តដល់ប្អូនៗគរុសិស្សថា ៖សូមប្អូនៗ
កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ
និងសម្រេចក្ដីស្រម៉ៃរបស់ខ្លួនបានដូចគ្នាដែរ"។
លោក ទេព ណាន នាយកសាលាគរុកោសល្យ និងវិក្រឹតការខេតហតបន្ទាយមានជ័យលើកឡើងពីប្រវត្តិ
វឌ្ឍនភាព រចនាសម្ព័ន្ធ ការដឹកនាំអនុវត្តនិងការឧបត្ថម្ភ គាំទ្រដល់គ្រឹះស្ថានបណ្តុះបណ្តាលមធ្យមសិក្សាឯកទេសសាធារណ:(រដ្ឋ)
មួយនេះដែលស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណឬទីរួមខេត្ត ដែលបច្ចុប្បន្នមានគណ:គ្រប់គ្រង
សាស្ត្រាចារ្យ បុគ្គលិកសរុប២៥នាក់/ស្រី១៤នាក់ គរុសិស្ស៨៤នាក់/ស្រី៦១នាក់ ក្នុងនោះនៅក្នុងខេត្តបន្ទាយមានជ័យ៦៩នាក់/ស្រី៥២នាក់និងមកពីខេត្តប៉ៃលិន១៥នាក់/ស្រី៩នាក់
។
ចំពោះការបណ្តុះបណ្តាលពីឆ្នាំ១៩៨៩ កន្លងមកដល់បច្ចុប្បន្ន
បានគរុសិស្សចំនួន ៣៩៨៧នាក់/ស្រី២០១០នាក់ ក្នុងនោះមកពីខេត្តប៉ៃលិន៥៥នាក់/ស្រី៣៤នាក់
។លោកនាយកបន្តថា ៖ក្នុងចំណោមគរុសិស្សបច្ចុប្បន្ន
ពួកគេនិយមនិងស្ម័គ្រចិត្តទាំងអស់គ្នាចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាសមាជិកកយកផងទៀត
។ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖
គរុសិស្សទាំងអស់នឹងបានចូលក្របខ័ណ្ឌរដ្ឋនៃក្រសួងអប់រំ យុវជននិងកីឡា ហើយក៏មានប៉ុស្តិ៍ត្រូវចុះធ្វើការតាមសាលារៀនរួចស្រេចផងដែរ។
ឯកឧត្ដម អភិបាលខេត្តបានថ្លែងអំណរគុណនិងប្តេជ្ញាបន្តអនុវត្តតាមវីរ:ភាពដ៏ថ្លៃថ្លា
មគ្គទេសក៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានរំដោះប្រទេសពីគ្រោះប្រល័យពូជសាសន៍
ការស្តារ អភិវឌ្ឍន៍ប្រទេសនិងថែរក្សាការពារសន្តិភាព កិត្យានុភាពជាតិនិងលើកម្ពស់ជីវភាពពលរដ្ឋ
។
ឯកឧត្ដម ហ៊ុន ម៉ានី ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងក្នុងការចូលរួម
គាំទ្រ ជាមួយកិច្ចការសង្គមរបស់គរុសិស្ស និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ
ជាពិសេសការស្វែងយល់ និងរៀនសូត្របន្ថែមចំពោះបញ្ហា និងបទពិសោធនានាដែលលោកគ្រូ អ្នកគ្រូ
ក៏ដូចជាប្អូនៗបានឆ្លងកាត់ដោយផ្ទាល់ក្នុងកាលៈទេសៈកូវីដ១៩ ។
លោកប្រធានគណៈកម្មការបានបន្ថែមទៀតថា ៖បើតាមខ្ញុំទទួលព័ត៌មានពីអាជ្ញាធរខេត្តបានឲ្យដឹងថា
ថ្នាក់ដឹកនាំ កម្រិតអភិបាលក្រុងស្រុក៧រូបលើ៩រូប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសុទ្ធសឹងតែកើតចេញពីគ្រូបង្រៀន។
ខ្ញុំជឿថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមក ប្អូនៗពិតជាអាចធ្វើបាន ហើយអាចសម្រេចក្តីស្រមៃ
និងក្លាយជាបុគ្គលនាថ្ងៃអនាគតដែលខ្លួនប៉ងប្រាថ្នា។”
សូមជម្រាបថា ៖ក្រៅពីការសំណេះសំណាល ឯកឧត្ដម
ហ៊ុន ម៉ានី មានផ្តល់ឱកាសដល់អ្នកចូលរួម ដែលជាលោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់បានចែករំលែកបទពិសោធ
និងស្ថានភាពផ្សេងនៃការរៀន និងបង្រៀនជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩
ដើម្បីបន្តនាំយកស្ថានភាពតាមបណ្តាភូមិសាស្ត្រនានាទូទាំងប្រទេសរាយការណ៍បន្តជូនថ្នាក់ដឹកនាំ
ហើយឈានដល់ការស្វែងរកដំណោះស្រាយត្រឡប់មកវិញ ។
ក្នុងឱកាសនោះ ក៏មានមតិលើកពីបទពិសោធន៍ ការប្រឈមរបស់គណ:គ្រប់គ្រង
សាស្ត្រាចារ្យផងដែរ ៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments
















