អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានថ្លែងពីការផ្ទុះនៅតំបន់គ្រីមៀ និងកិច្ចសន្ទនាជាមួយប្រធានាធិបតីបារាំង លោក
អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron) ។
ការផ្ទុះ និងអគ្គិភ័យ បានឆាបឆេះឃ្លាំងគ្រាប់រំសេវមួយកន្លែងនៅឧបទ្វីបគ្រីមៀដែលបានដាក់បញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ីកាលពីឆ្នាំ
២០១៤កន្លងទៅ ។ លោក ហ្សេឡេនស្គី បាននិយាយថា ហេតុផលសម្រាប់ការផ្ទុះនៅក្នុងដែនដីគ្រប់គ្រងដោយរុស្ស៊ី
អាចខុសប្លែកគ្នា តែវាមានន័យតែមួយ គឺបំផ្លាញភស្តុភាររបស់រុស្ស៊ី គ្រាប់រំសេវ យោធា និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត
ប៉ុស្តិ៍បញ្ជាការ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពួកយើង ៕

