អភិបាលរាជធានីផ្តល់គ្រឿងឥស្សរិយយសជូនសប្បុរសជន ជនជាតិជប៉ុន៣រូប ដែលបានផ្តល់ដី១កន្លែង សំរាប់ធ្វើសួនច្បារសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ​ជូនរដ្ឋបាលរាជធានី

SHARE

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហា សេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុន ចំនួន ៣រូប ដែលបានផ្តល់ដីមួយកន្លែងសំរាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីទាំងនៅសង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ប្រភេទ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរី​វឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ ជូនក្រុមគ្រួសារសពលោក
KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATOSHI Kanzaki និង​លោក​ស្រី YOKO Kanzaki
ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺដើម្បី ចូលរួមជាការលើកទឹកចិត្តនិងតបស្នងដល់​លោកស្រី មិឈិកូ កាន់ហ្សាគិ (
MICHIKO KANZAKI) ត្រូវជាភរិយានិងជាតំណាងសន្តិជន​របស់​លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅ​ភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានី​ភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងស្ថាបនាឡើងអោយក្លាយជាកន្លែងកំសាន្តសាធារណៈ មានសួនច្បារ មាន​ដើម​ឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអោយជំនាញចុះសិក្សារួចរាល់​ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញ ក្រុមគ្រួសារសពលោក
KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។
ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រួសារសព​លោក
KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍ​រាជ​ធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង៕ អរគុណសន្តិភាព


SHARE

Author: verified_user