កម្ពុជា ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងអាស៊ានប៉ារ៉ា​ហ្គេម ឈរលេខរៀងទី៧ ក្នុងតារាង ១១ប្រទេស

SHARE


គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កម្ពុជា ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងអាស៊ានប៉ារ៉ា​ហ្គេម ឈរលេខរៀងទី៧ ក្នុងតារាង ១១ប្រទេស អត្តពលិកជនពិការកម្ពុជា បានបញ្ចប់ភារកិច្ច​ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី ជាផ្លូវការ ដោយដណ្តើមបានមេដាយសរុប ២៨គ្រឿង រួមមាន ៖ មេដាយមាស ៧គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង រកបានលើប្រភេទកីឡាចំនួន ៧ រួមមាន អត្តពលកម្ម, ហែលទឹក, អុកអន្តរជាតិ, ប៊ូស្យា, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ។ ៤ប្រភេទកីឡាដែលមិនទទួលបានមេដាយ មានវាយសី លើកទម្ងន់ បាល់បោះពិការភ្នែក (Goalball) និងបាល់ទាត់ចលករខួរក្បាល (Football CP)៕ អរគុណសន្តិភាព




SHARE

Author: verified_user