សម្តេចតេជោ ហ៊ុន សែន ប្រកាសរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ និងត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម

SHARE

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរ​ជាច្រើនមក​រាជ​រដ្ឋាភិបាល​​ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបី​ក្រសួងកសិកម្មបានពន្យល់ថា​សួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕ អរគុណសន្តិភាព

SHARE

Author: verified_user