ប្រទេសចិនរកឃើញផ្ទុះជំងឺឡានយ៉ា
និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន ។
ជំងឺឡានយ៉ានេះបង្កឡេីងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។
គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្រៃនិងប្រភេទសត្វកកេរ ។រោគសញ្ញា: គ្រុនក្តៅ ក្អក
អស់កំលាំង មិនឃ្លានអាហារ ឈឺក្បាលឈឺសាច់ដុំ ក្អួតចង្អោរ គ្រាប់ឈាមស
និងប្លាកែតថយចុះ ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅមនុស្សទេនិងមិនមានឱសថព្យាបាល
និងវ៉ាក់សាំងទេ ។ អត្រាស្លាប់បង្កឡេីងដោយជំងឺ ឡានយ៉ានេះ ខ្ពស់ជាងជំងឺ
កូវីដ-១៩ ដោយសារធ្វេីឱ្យខូចមុខងារថ្លេីមនិងតំរងនោម ។ ប្រភពក្រសួងសុខាភិបាល


