ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមប្រជាជនសឹង្ហបុរី
(People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា
ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគា Pan Pacific
Singapore ក្រោមវត្តមានឯកឧត្តម Lim Hock Yu អគ្គនាយកប្រតិបត្តិនៃ
PA និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
អនុស្សារណៈនេៈ
ជាអនុស្សារណៈនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ ដែលកន្លងមក
ស្ថាប័នទាំងពីរមានស្នាដៃលេចធ្លោក្នុងការងារសង្គម មនុស្សធម៌ និងការងារយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា
កន្លងមក ស្ថាប័ននៃប្រទេសទាំងពីរ
ធ្លាប់បានធ្វើការសហការគ្នាយ៉ាងស្អិតរមួតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌
និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន
និងទស្សនៈកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាពេលនេះ ក៏នឹងបើកឱកាសកាន់តែធំសម្រាប់ស្ថាប័នទាំងពីរក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរបស់ខ្លួន៕ ប្រភព៖
ស.ស.យ.ក.
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments



