ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះថា រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី ២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៣៤ លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧ នាក់ បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ចំនួន ៥៧ នាក់ ដោយក្នុងនោះរបួសធ្ងន់ ចំនួន ៣៤ នាក់ និងស្រាលចំនួន ២៣ នាក់។ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី ២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៣៤ លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧ នាក់ បានស្លាប់ និងរងរបួសចំនួន ៥៧ នាក់ ដោយក្នុងនោះ របួសធ្ងន់ចំនួន ៣៤ នាក់ និងរបួសស្រាល ចំនួន ២៣នាក់។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កើតឡើងចំនួន ៨ លើក ស្លាប់ ៨ នាក់ និងរបួស ១៤ នាក់ ដោយក្នុងនោះ របួសធ្ងន់ចំនួន ៩នាក់ និងស្រាលចំនួន ៥នាក់។ នៅថ្ងៃទី២៥ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣ លើក ស្លាប់ ១១ នាក់ និងរបួស ១៩ នាក់ ដោយក្នុងនោះ របួសធ្ងន់ចំនួន ១២ នាក់ និងស្រាលចំនួន ៧ នាក់។ នៅថ្ងៃទី២៦ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣ លើក ស្លាប់ ៨ នាក់ និងរបួស ២៤ នាក់ ដោយក្នុងនោះ របួសធ្ងន់ចំនួន ១៣ នាក់ និងស្រាលចំនួន ១១ នាក់ ៕ អរគុណសន្តិភាព






