ខ្លឹមសារសំខាន់ៗដកស្រង់ចេញពី​ “ពិធីខួបអនុស្សារីយ៍ ១៣ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស”

SHARE


ខ្លឹមសារសំខាន់ៗដកស្រង់ចេញពី​ “ពិធីខួបអនុស្សារីយ៍ ១៣ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជា​ការ​ដ្ឋានអង្គរក្ស” (ក្រុងតាខ្មៅ
, ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២)៖
១. សូមចូលរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជា​ការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និង​សមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោនាយករដ្ឋ​មន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
២. ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបាន​ឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និង​អភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាត​នូវ​បរិយា​កាស​នយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បី​ជា​មូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លង​មកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយ​ពលិកម្មដ៏ធំធេង​របស់​កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់​បញ្ជា​ការដ្ឋាន​អង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវ​លំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។
៣. សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃ​បញ្ជា​ការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោល​នយោបាយ​នានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទ​បញ្ជាទាំងឡាយ ជាមួយនឹងការខិតខំហ្វឹកហ្វឺនរៀនសូត្រ រហូតក្លាយជាកងទ័ពដែលមាន​វិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ាន​ពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយ​យថាហេតុផ្សេងៗ​នៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ
, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩ ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើ​នៅឧទ្យាន “ភ្នំតាម៉ៅ”។
៤. សូមសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់​បញ្ជា​ការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការ​ដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយ​រហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា
, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និង​ការ​កសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការ​លើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជា​ដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេ​បញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន​របស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ច​បម្រើជាតិ មាតុភូមិ និងប្រជាជន។
៥. អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖
(
i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាត​នៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហា​ក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល​ស្របច្បាប់ និង (ii) ត្រូវបន្តប្រុង​ប្រៀប​ត្រៀម​លក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកង​យោធពល​ខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុស​ត្រូវ​ពេញ​ទំហឹង ដើម្បីធានាបាន​ទាំង​ស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាស​សម្រាប់អភិឌ្ឍជាតិ។
៦. សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដោយជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកង​ឯកភាព​នៃកងយោធពលខេមរភូមិន្ទ រួមទាំងបញ្ជាការដ្ឋានអង្គរក្ស និងក៏សូមអរគុណផងដែរ​ចំពោះ​ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំង​ប្រទេសជាមិត្ត និងសប្បុរសជននានា ដែលកន្លងមកតែងបានជួយជ្រោមជ្រែង និង​ឧបត្ថម្ភ​គាំទ្រដល់បញ្ជាការដ្ឋានអង្គរក្ស រហូតអង្គភាពសម្រេចបាននូវការកសាង​ពង្រឹងខ្លួនរឹងមាំ​លើ​គ្រប់វិស័យ ដូចពេលបច្ចុប្បន្ន៕ អរគុណសន្តិភាព







SHARE

Author: verified_user