ទឹកជំនន់នៅប៉ែកខាងកើតស្រុកព្រះនេត្រព្រះនិងភ្នំស្រុក ស្រកចុះបន្តិច តែជន្លៀស ផលប៉ះពាល់កើនឡើង អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពលរដ្ឋ

SHARE

ខេត្តបន្ទាយមានជ័យ៖ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយស្រុកនិងខេត្តនៅបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ថា ស្ថានភាទឹកជំនន់ពីស្ទឹងស្រែងនិងស្ទឹងក្រឡាញ់នៅប៉ែកខាងកើតស្រុកព្រះនេត្រព្រះនិងភ្នំស្រុក បានស្រុកចុះពីខ្សែទឹកខាងលើ ហើយស្រុងបន្តិចវិញ ប៉ុន្តែពលរដ្ឋជន្លៀសទៅទីទួលសុវត្ថិភាព ផលប៉ះពាល់ទូទៅបានកើនឡើង។
ដំណាលគ្នានេះ ឯកឧត្តម​ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពលរដ្ឋដែលរងគ្រោះ ។
លោក លុច ផ មេឃុំទឹកជោរប្រាប់កាកាលពីថ្ងៃទី២៧ ខែកញ្ញាថា: ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកបម្រែបម្រួលស្ថានភាពទឹកជំនន់ពីស្ទឹងខាងលើបានស្រកបន្តិចវិញហើយ។ ប៉ុន្តែនៅមានបញ្ហាប៉ះពាល់៥ភូមិ/លើ១៨ភូមិ។ ភូមិទាំងនោះ នៅទឹកមិនទាន់ស្រកឬថាជម្រៅទឹកនៅតាមផ្លូវនៅត្រឹមចង្កេះនិងភ្លៅមនុស្សចាស់នៅឡើយ ដែលមាននៅភូមិ :១/ភូមិស្មាច់.២/ប៉ោយចារ​ ៣ /តាខែក​៤/គោកកី.៥/ ទន្លាប់ ។
ប្រជាជនទាំង៥ភូមិនេះធ្វើដំណើរ ដោយទឹកលិចម៉ូតូទឹកស្មើកែបនៅឡើយ។ ពួកគេជាប់គាំងក្នុងលំនៅឋាននិងភូមិដែលត្រាំទឹកចូលរយៈពេលជិត១សប្តាហ៍ហើយ ត្បីតពិបាកចេញ-ចូលពីភូមិមកផ្លូវជាតិលេខ៦ មិនបានទេ។
ទឹកបន្តលិចជ្រៅនៅម្ដុំពីផ្លូវជាតិលេខ៦អាទៅភូមិឡោទេ និងផ្លូវពីរទៀតដែលធ្លាប់ធ្វើដំណើរចេញចូលក៏លិចខ្លាំងទៅមិនរួចផងដែរ ។
ចំណែកលោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកប្រាប់កាលពីថ្ងៃទី២៧ ខែកញ្ញាដែរថា ស្ថានភាពទឹកជំនន់នៅទូទាំងស្រុក ពិសេសនៅប៉ែកខាងកើតភូមិសាស្ត្រស្រុកបានស្រកចុះបន្តិចហើយមកទល់ពេលនេះ(បើប្រៀបធៀបនឹងថ្ងៃទី២២ ខែកញ្ញា) ហើយការប៉ះពាល់លើគ្រួសារពលរដ្ឋនិងផ្ទៃដីស្រែ ចម្ការនិងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឯកជនក៏បានកើនឡើង ។
ក្នុងនោះបានប៉ះពាល់លើ១០ភូមិ នៃ៤ឃុំ លើ៦ឃុំ (កាលពីថ្ងៃទី២២ ខែកញ្ញា ប៉ះទាំង៦ឃុំ ពលរដ្ឋជាង ២០០០គ្រួសារ) ពលរដ្ឋ១៥០២គ្រួសារ មនុស្សរាយ ៦៥៨០គ្រួសារ/ស្រី ៣៣១៩នាក់ ជន្លៀសទៅទីទួលសុវត្ថិភាពចំនួន ១៣៦​គ្រួសារ មនុស្សរាយ ៣៣៤នាក់/ស្រី ១៦៨នាក់ ។
ប៉ះពាល់ដំណាំស្រូវ ១៣.៨៥៤ហិចតា ដំឡូងមី ៤៩០ហិចតា មណ្ឌលសុខភាព១ សាលារៀន១៦សាលា វត្ត៥ ទឹកហូរកាត់ផ្លូវលើ ៦២ខ្សែ ប្រវែង ៤៧៣៥៥ម៉ែត្រ ក្នុងនៅឃុំស្ពានស្រែង ស្រះជីក ភ្នំដី ប៉ះពាល់ខ្លាំងជាងគេ ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម​អភិបាលខេត្ត សម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិចំពោះពុកម៉ែបងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំងទាំ៣ប្រភេទ។
ក្នុងឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំទឹកជោរ ឯកឧត្តម​បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងចំនួន ៣០គ្រួសារ ដោយទទួលបានសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោកបរិភោកមួយឃីតនិង​ថវិកា ៦០០០០រៀល/១គ្រួសារ (ភូមិថ្មី ២០គ្រួសារ ភូមិទឹកជោរ ១០គ្រួសារ ) ។
សូមបញ្ជាក់ថា ប៉ែកខាងកើតនៃស្រុកព្រះនេត្រព្រះនិងភ្នំស្រុកបានទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ តាមស្ទឹងស្រែងនិងស្ទឹងក្រឡាញ់ នោះគឺទឹកភ្លៀងដែលបង្កពីបាតុភូតវិសម្ពាធទាបនិងឥទ្ធិពលនៃព្យុះមូសុងក្នុងតំបន់ ៕










SHARE

Author: verified_user