ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២នេះ
បន្ទាប់ពីមានជំនួបទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា
លើឯកសារសំខាន់ៗចំនួន២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលឯកសារចំនួន
២នោះ រួមមាន ៖
១- កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌
និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ ២០២២ ដល់
២០២៧។
២- កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ
វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ
កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា៕ អរគុណសន្តិភាព