អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ស្រូវរដូវវស្សា និងហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់ នៅស្រុកគូលែន

SHARE

 


ខេត្តព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អមដំណើរដោយ អភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកគូលែន នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាពទឹកជំនន់ ដំណាំស្រូវរដូវវស្សា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកំពុង រងផលប៉ះពាល់ដោយ​សារទឹកជំនន់ នៅឃុំថ្មី និងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៏ដូចជា​របាយ​ការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបញ្ជាក់ថា​ចំនួន​ទឹកនៅទូទាំងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ផលប៉ះពាល់ដែលរងដោយ​ជំនន់ទឹកភ្លៀងបានបានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២២៩ខ្នងផ្ទះ និងជម្លៀស​ប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ក្នុងនោះដែរផលប៉ះពាល់ស្រូវស្រែចំការចំនួន ៣.៤២១ ហិចតា ស្មើនឹង ១.៦៨៧ គ្រួសារ​និងដំណាំផ្សេងៗចំនួន ៦៣៩ ហិចតាស្មើនឹង៣០៥ គ្រួសារ ក្នុងនោះមានការខូចខាតជា​បឋមដោយសារទឹកមិនស្រកផុតគឺស្រូវស្រែចម្ការ ៥១៤ហិចតា ស្មើនឹង ១៤១ គ្រួសារនិង​ដំណាំផ្សេងៗ១៨២ហិកតា ស្មើនឹង ៣០គ្រួសារ។

ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្រុងស្រុកចំនួន ៦ ក្នុងនោះផ្លូវគ្រប់គ្រងដោយមន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្តនិងប៉ះពាល់ប្រវែងផ្លូវ២១.៥៩០ម៉ែត្រ និងផ្លូវគ្រប់គ្រងដោយ​មន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៩ ខ្សែ លើ ៥ ក្នុងស្រុក ត្រូវបានលិចលង់សរុបចំនួន​១៣.០៦០ ម៉ែត្រ ក្នុងនោះទឹកហូរច្រោះដាច់តួផ្លូវប្រវែង​២៦០០ម៉ែត្រនិងហូរច្រោះជើងទេ​ប្រវែងសរុប៧២៣០ម៉ែត្រព្រមទាំងសំណង់សិល្បៈការជាច្រើនកន្លែង។




 

SHARE

Author: verified_user