ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ ផ្ដាំផ្ញើដល់និស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីកសាងខ្លួន និងសង្គមជាតិ ដែលពោរពេញទៅដោយចំណេះវិជ្ជា

SHARE

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) បានផ្ដាំផ្ញើដល់ក្មួយៗជានិស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីកសាងខ្លួន និងសង្គមជាតិ ដែលពោរពេញទៅដោយចំណេះវិជ្ជា និងគ្រប់ជំនាញយ៉ាងសំបូរបែប។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធការតាំងពិព័រណ៌និស្សិត និងការបើកបវេសនកាលថ្មី នៃសាកលវិទ្យាល័យអន្ដរជាតិ (IU)
ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ បានផ្តល់អនុសាសន៍នៃសារៈសំខាន់មួយចំនួន សម្រាប់ក្មួយៗជានិស្សិត ហើយសាកលវិទ្យាល័យ គឺជាថ្នាលបណ្ដុះបណ្ដាល ដើម្បីចម្លងជូន ដល់ត្រើយម្ខាងទៀត ដែលក្មួយៗ បានរំពឹងទុក និងក្នុងគោលបំណង របស់ក្មួយម្នាក់ៗ។ ឯកឧត្តម សាស្ដ្រចារ្យ បានសង្កត់ធ្ងន់ថា
«ខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗជានិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះថា ក្មួយៗជាយុវជន ម៉ោងនេះ ពេលនេះ អាណាព្យាបាលរបស់ក្មួយៗ កំពុងតែរំពឹង និងសង្ឃឹម លើអនាគតរបស់ក្មួយៗ ដូច្នេះ ក្មួយៗ ត្រូវប្រើពេលវេលាឲ្យមានតម្លៃក្នុងការក្រេបជញ្ជក់យកចំណេះដឹង ដើម្បីកសាងអនាគតក្មួយៗ និងសង្គមជាតិ ដែលពោរពេញទៅដោយ ចំណេះវិជ្ជាសំបូរបែបគ្រប់ជំនាញ»
ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) ក៏បានគូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យនៅតែបន្ដពង្រឹងគុណភាពអប់រំ ដើម្បីបណ្ដុះបណ្ដាល លើគ្រប់ការសិក្សាជំនាញគ្រប់កម្រិត របស់ក្មួយៗ ហើយត្រូវតែយល់ដឹងពីលក្ខណៈនៃការចូលរៀន យល់ដឹងពីបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ និងត្រូវគោរពតាមបទដ្ឋាន ដែលមានជាធរមាន។
ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត ក៏បានរំលេចថា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ អាចដំណើរការទៅបាននៅទូទាំងប្រទេស គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយល្អប្រសើរ ដែលអនុញ្ញាតឲ្យក្មួយៗ ជានិស្សិត និងសិស្សានុសិស្សទូទាំងប្រទេស បានចូលធ្វើការសិក្សា នៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស ប្រទេសជាតិ មានសុខសន្ដិភាព ក្រោមដំបូងសន្ដិភាពនេះ គឺក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុ ក្រោមសន្ដិភាពនេះហើយ ដែលធ្វើឲ្យការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា មានការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត បានលើកឡើងផងដែរថា ប្អូនៗនិស្សិត ដែលមានវត្ដមាន នៅក្នុងកម្មវិធីនេះ គឺជាទំពាំងស្នងឬស្សី ដែលជាអ្នកបន្ដវេនយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសជាតិ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅក្នុងឆ្នាំ២០៥០។
ឯកឧត្តម សាស្ដ្រចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ ក៏បានផ្តាំផ្ញើដល់ក្មួយៗនិស្សិត ឲ្យខិតខំសិក្សា ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការរីកចម្រើនលើធនធានមនុស្ស ដោយសារ កត្ដាសុខសន្ដិភាព ជាកត្ដាចំបង គ្មានប្រទេសជាតិណាដែលមានសង្គ្រាម មានការអភិវឌ្ឍន៍នោះទេ៕










SHARE

Author: verified_user