ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីល្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលសន្និបាត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៅសុខាភ្នំពេញ នារសៀល ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្ទីររាជធានីខេត្ត និងវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានខិតខំយកចិត្តទុក្ខដាក់បំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមរយៈការបំពេញការងារយ៉ាងសកម្ម នៅគ្រប់ មុខសញ្ញា ដោយ បាន ចុះបំពេញបេសកកម្ម ជាច្រើន ជាពិសេស ការចុះធ្វើអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ការទទួល និង ដោះ ស្រាយបណ្តឹង ការផ្សព្វផ្សាយច្បាប់ និងការបណ្តុះបណ្តាល ជំនាញអធិការកិច្ច ដោយ វិទ្យាស្ថាន ជាតិ អធិការកិច្ច។ ដោយឡែកនៅក្នុងថ្ងៃនេះវិញ អង្គសន្និបាតពេញមួយថ្ងៃនេះ ក៏បានទទួលនូវធាតុចូលមួយចំនួន ក្នុងការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមទិសស្លោក «អភិវឌ្ឍ ស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកប ដោយ សមត្ថភាព ប្រសិទ្ធភាព និង ប្រសិទ្ធផល ដើម្បី ធ្វើ ជា ភ្នែក ជាត្រចៀក របស់រាជរដ្ឋាភិបាល បំរើ ប្រជាពលរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ ការពារ សិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និង ប្រជាពលរដ្ឋ ពង្រឹង តម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ» ។ ជាពិសេស ត្រូវបំពេញការងារ ដោយយក លិខិតបទដ្ឋានគតិយុត្តិជាគោល ក្នុងការផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដើម្បីសម្រេចលទ្ធផល ដែលបានកំណត់ក្នុងផែនការ យុទ្ធសាស្ត្រ របស់ក្រសួង ក្នុងគោលដៅទប់ស្កាត់ បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើន ជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល ៕
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments








