ឆេះរាជដំណាក់ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះ
ខេត្តសៀមរាប៖ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ព្រះរាជដំណាក់ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ។
ប្រភពរដ្ឋបាលខេត្តសៀមរាបនិយាយថា អគ្គិភ័យនេះ បានឆាបឆេះអគារមួយ ហៅថា ព្រះរាជដំណាក់ ដែលមានទីតាំងនៅខេត្តសៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោងប្រមាណ ១០:០៥នាទីយប់ ។ តែស្ថានភាពពេលនេះ កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង ។
យើងនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ចំពោះការឆាបឆេះអគារមួយខូចខាត នៅមិនទាន់ដឹងនោះទេ៕



