សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកចូលរួមក្នុងវគ្គសិក្សាខ្លីក្រោមប្រធានបទ "បច្ចេកទេសមូលដ្ឋាននៃមីក្រូជីវសាស្ត្

SHARE

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកចូលរួមក្នុងវគ្គសិក្សាខ្លីក្រោមប្រធានបទ "បច្ចេកទេសមូលដ្ឋាននៃមីក្រូជីវសាស្ត្រ៖ ការប្រមូលភាគសំណាក និងការអនុវត្តនៅក្នុងមន្ទីរពិសោធន៍" ដែលត្រូវសិក្សារយៈពេលចំនួនបីសប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលស្មើនឹងមួយក្រេឌីតនៃការសិក្សាប្រតិបិត្ត។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលអ្នកចូលរួមអាចយល់ដឹងកាន់តែច្បាស់អំពីទ្រឹស្តីនិងការអនុវត្តផ្ទាល់នូវបច្ចេកទេសមូលដ្ឋាននៃមីក្រូជីវសាស្រ្ដទាំងនេះនៅក្នុងមន្ទីរពិសោធន៍ជីវសាស្រ្ដនានាដូចជា មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រវិស័យវេជ្ជសាស្រ្ដ ចំណីអាហារ កសិកម្ម និងបរិស្ថាន។ ជាងនេះទៅទៀត អ្នកសិក្សានឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ពីការបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យនិងព្រឹត្តបត្រពិន្ទុដែលបញ្ជាក់ពីចំនួនក្រេឌីតដែលទទួលបាន។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ លេខទូរស័ព្ទ៖+855 16 423 666 អ៊ីមែល៖ microbiologylab@iu.edu.kh គេហទំព័រ៖ www.stf.iu.edu.kh Telegram channel: https://t.me/iu_microbiology ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសកម្មភាពផ្សេងៗរបស់មហាវិទ្យាល័យសូមតាមដានតាមរយៈ 1/ STEM-Faculty of Science and Technology. https://t.me/+nzRkXcB4gi42ZDdl
2/ Q & A for IU Stem Education. https://t.me/+BOPbP35xjoIzZWY1
3/ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញគីមីចំណីអាហារ. https://t.me/foodchem2022
4/ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញមីក្រូជីវសាស្ត្រ. https://t.me/iu_microbiology
#foodchemistry# #foodsafety# #microbiology# #stemeducation# #IUSTEM#

SHARE

Author: verified_user