នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ផ្នែកឆ្លុះក្រពះពោះវៀន នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផា៣ បានធ្វើអន្តរាគមន៍ចាប់យកចេញកាក់ពីបំពង់អាហារ របស់កុមារាម្នាក់ មានអាយុពីរឆ្នាំ ១០ខែមកពីស្រុកបារាយណ៍ខេត្តកំពង់ធំដោយសារស្លាក់កាក់ជាប់បំពង់អាហារ មិនអាចលេបទឹកនិងអាហារចូលបានហេតុនេះ ក្រុមគ្រូពេទ្យមានការលំបាកក្នុងការចាប់យកដែរ តែទោះជាយ៉ាងណាក៏ដោយ កាក់នោះត្រូវបានយកចេញដោយជោគជ័យ ។ ការព្យាបាលទាំងអស់គឺមិនគិតថ្លៃសំរាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង។ សូមអរគុណ #ចំពោះការគាំទ្រ និង#ការបរិច្ចាគពីសប្បុរសជនទាំងអស់ដែលភាគច្រើនជា ប្រជាជនស្វីស និង ប្រជាជនកម្ពុជា។ សូមអរគុណដល់មូលនិធិគន្ធបុប្ផា #Dr.med.Beat Richner ប្រទេសស្វីស និង មូលនិធិ គន្ធបុប្ផាកម្ពុជា ។
