ខ្នុរសម្ល (Breadnut) ជាឱសថ គ្រាប់មានប្រូតេអ៊ីនច្រើន មានជាតិប្រេងតិច សម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត (insaturated fatty acids) ដែលយើងត្រូវការក្នុងរបបអាហារសុខភាព គ្រាប់សម្បូរទៅដោយជាតិប៉ូតាស្យូម (potassium)

SHARE

ខ្នុរសម្ល៖ ជារុក្ខជាតិ ដែលគេដាំនៅតាមជនបទ ស្រុកស្រែ ចម្ការ សម្រាប់យកផ្លែធ្វើជាបន្លែសម្លកកូរ។ វាមានប្រភពដើមនៅប្រជុំកោះ Bismarck, Maluku, New Guinea Papuasia។ - លក្ខណៈរូបសាស្ត្រ៖ ដើមឈើមានកម្ពស់ដល់ ៣៥ម។ ស្លឹកទោលមានចម្រៀកយ៉ាងជ្រៅ (pinnatisect) ។ ផ្កាញី និងឈ្មោល មាននៅលើដើមតែមួយ (monoecious) កញ្ចុំផ្កាដុះចេញ ពីគល់ស្លឹកនៅចុងមែក។ កញ្ចុំផ្កាឈ្មោលជាកួរ (spicate) មូលវែង ស្រយាកចុះក្រោម ផ្កាឈ្មោលមានកេសរឈ្មោល២ កញ្ចុំផ្កាញីរាងមូល ផ្កាញីមានក្លែបតែ១ ផ្លែរួម (syncarp) មូលធំ ១៦-២០ x ៨-១៥ស.ម អាចមានទម្ងន់ដល់៨០០ក្រាម សាច់ ខាងក្នុងពណ៌ស មានក្លិនក្រអូប មានរសផ្អែមតិចៗ។ គ្រាប់ច្រើនអាចមានដល់១០០ នៅផ្ទៃក្រៅមានបន្លាវែងៗ តែទន់ល្មើយ។ - លក្ខណៈជីវសាស្ត្រ៖ ដើម ស្លឹក និងផ្កា មានរូបរាងដូចទៅនឹងដើមសាកេដែរ។ គ្រាប់ពុំ មានស្រទាប់សថ្លា រុំជុំវិញ ដូចគ្រាប់ផ្លែខ្នុរធម្មតាដែរ។ - លក្ខណៈអេកូឡូស៊ី៖ ដុះនៅតំបន់ត្រូពិក តាមមាត់ទឹកសាប អាចលូតលាស់បានល្អបំផុតនៅដីដែលមានជាតិកំបោរ។ - ការប្រើប្រាស់៖ \ ជាបន្លែ៖ ផ្លែនៅខ្ចី សម្រាប់ធ្វើជាបន្លែសម្លកកូរ។ គ្រាប់ទុំ ស្ងោរហូប និងជាគ្រាប់ដែល មានឱជារស និងរមួតជាងខ្នុរធម្មតា។ ជាឱសថ៖ គ្រាប់មានប្រូតេអ៊ីនច្រើន តែមានជាតិប្រេងតិច។ ប្រេងចម្រាញ់ពីគ្រាប់ គឺសម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត (insaturated fatty acids) ដែលយើង ត្រូវការក្នុងរបបអាហារសុខភាព។ ម្យ៉ាងទៀត គ្រាប់ក៏សម្បូរទៅដោយជាតិប៉ូតាស្យូម (potassium) ដែលជាសារធាតុមួយដ៏ចាំបាច់សម្រាប់រាងកាយរបស់យើងផងដែរ៕

SHARE

Author: verified_user