ឃាត់ខ្លួនបុរសម្នាក់ក្លែងជាព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ ក្រោយមកតំណាងអយ្យការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណៈ

SHARE

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនបុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណីបានចែករំលែក (share) ពត៌មានមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ដោយបានសរសេរសំណេរ មានខ្លឹមសារថា "ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវ:ជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរ: សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ" ដែលខ្លឹមសារនេះ បានប្រើឋាន:ក្លែងធ្វើអោយប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសាកសួរបុគ្គលឈ្មោះ ជា ដូ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យបានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណ: និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕




SHARE

Author: verified_user