ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា
បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តជាតិ អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រលើកទី៣១
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត បានបន្តលើកទឹកចិត្ត និងជំរុញឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សទ្វេរដង
ពិសេសអត្រានិស្សិតចូលរៀន ក្នុងវិស័យសុខាភិបាល លើវិស័យស្ទែម(STEM) និងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សទ្វេរដង
ពិសេសអត្រានិស្សិតចូលរៀន ក្នុងវិស័យសុខាភិបាល វិស័យស្ទែម(STEM) និងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍
នាឆ្នាំ២០៥០ ហើយសាកលវិទ្យាល័យ អន្តជាតិ ក៏ចង់បាននិស្សិតបរទេស ឲ្យមកសិក្សានៅកម្ពុជា
ឲ្យបានច្រើនជាងឆ្នាំកន្លងមក»។
ទន្ទឹមគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា
បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា សាកលវិទ្យាល័យ អន្តរជាតិ សង្ឃឹមយ៉ាងម៉ុតមាំថា
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត
របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលអនាគត និងក្លាយជាប្រទេសរីកចម្រើនដោយចីរភាព។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត បានលើកឡើងបន្ថែមថា
ការអភិវឌ្ឍន៍ សាកលវិទ្យាល័យ មិនអាចកាត់ផ្តាច់ចេញពីការធានាឲ្យបាននូវសុខសន្តិភាព
ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចបានឡើយ ដូច្នេះ អនុវត្តតាមអនុសាសន៍ណែនាំ
របស់សម្តេចតេជោ ហ៊ុន សែន និងមតិណែនាំរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត
បានសង្កត់ធ្ងន់ថា គុណភាពអប់រំ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ ដែលកំណត់ពីចីរភាពរបស់សាកលវិទ្យាល័យ
អន្តរជាតិ ជាក់ស្តែង៖
គណៈកម្មាធិការទទួលស្គាល់
គុណភាពអប់រំនៃកម្ពុជា បានផ្តល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធ
លើដំណើរការបណ្តុះបណ្តាលរយៈពេល៣ឆ្នាំជាប់ៗគ្នា លើកទី១ ចាប់ពីឆ្នាំសិក្សា ២០០៥-២០០៩ លើកទី២
ចាប់ពីឆ្នាំសិក្សា២០០៩-២០១២ និងលើកទី៣ ចាប់ពីឆ្នាំសិក្សា ២០១២-២០១៤។
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានធ្វើការវាយតម្លៃ និងបានផ្តល់ការទទួលស្គាល់ពេញសិទ្ធសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងមូលក្នុងរយៈពេល៥ឆ្នាំ
ចាប់ពីឆ្នាំសិក្សា២០២១-២០២៥ ជូនដល់សាកលវិទ្យាល័យ អន្តរជាតិ ផងដែរ៕


