ភ្នំពេញ៖ កម្ពុជាបានបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅចិន ជាលើកទី២ហើយ ដែលជាកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត ដ្បិតក្នុងយុទ្ធសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិកចំនួន ១៦១នាក់ លើ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង ៧ខែមកហើយ កាលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។
ចំពោះការបោះជំរំហ្វឹកហាត់លើកនេះ កម្ពុជាមានកីឡាករ កីឡាការិនីជម្រើសជាតិពេញវ័យផង និងជាថ្នាលផងដែរ ចំពោះការបណ្ដុះបណ្ដាលនេះដែរ មានគោលដៅសម្រាប់កីឡាករ និងកីឡាការិនីពេញវ័យ គឺត្រៀមការប្រកួត កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុងហានចូវ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ។ចំពោះប្អូនៗ ក្មួយៗ អាយុជាង ១០ឆ្នាំ គឺពួកគាត់ត្រូវត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ» ៕
