ភ្នំពេញ៖ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បើគិតត្រឹមរយៈពេល១៣ខែ គឺក្នុងចន្លោះខែមីនា ឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុកក្នុងខេត្តចំនួន១២ គឺ៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។ យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈបំផុត។
គោលដៅចំបងនៃយុទ្ធនាការនេះគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments






