អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា​ ផ្លូវជាតិលេខ​ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ​

SHARE

សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា​ ផ្លូវជាតិលេខ​ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ​ ។
បន្ទាប់ពីមានការសម្របសម្រួលពី​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា​ ផ្លូវជាតិលេខ​ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ​ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖ ១- កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។ ២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។ 📍ទីតាំង៖​ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 📆 កាលបរិច្ឆេទ​៖​ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ ៕
#ឡេង​ណាវ៉ាត្រា​ #បរិយាកាសគ្មានវិវាទ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC



SHARE

Author: verified_user