ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា

SHARE

ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។
សូមអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឱ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឱ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។ ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឱ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារ និងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ។
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ​ នាថ្ងៃ​ទី​១២ ខតុលា ២០២៤។

#ចះបញ្ជីដីបង្ហើយ​ #សេវាគាប់ចិត្ត​ #បរយាកាសគ្មានវិវាទ​ #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC











SHARE

Author: verified_user