សាកលវិទ្យាល័យ អន្តរជាតិ ប្រាព្ធពិធីអបអរសាទនៃការកសាងឡើងគម្រប់ខួប ២២ឆ្នាំ

SHARE


សាកលវិទ្យាល័យអន្តរជាតិ ពិតជាមានមោទនភាព និងសោមនស្សរីករាយចំពោះការបើកដំណើរការស្ថាប័នអប់រំ ពោរពេញដោយសក្តានុពល និងមានការអភិវឌ្ឍពង្រីកខ្លួនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏វៀងវៃរបស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង រួមជាមួយធនធានសាស្ត្រាចារ្យ ប្រកបដោយគុណវុឌ្ឍិ បទពិសោធន៍ និងទេពកោសល្យផ្ទេរចំណេះដឹងដល់និស្សិតគ្រប់កម្រិតសិក្សា គ្រប់ជំនាញទាំងក្នុង និងក្រៅវិស័យសុខាភិបាល ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត។ ក្នុងឳកាសដ៏វិសេសវិសាលនេះ សូមធ្វើការរំលឹកគុណឧបការៈយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តមសាស្រ្តាចារ្យ អួន សាបូ ជាសាកលវិទ្យាធិការទី ១ របស់សាកលវិទ្យាល័យអន្តរជាតិ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ និងលោកជំទាវ អ៊ុក រ៉ាវីន ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អន្តរជាតិ ។ សូមទេវតាប្រសិទ្ធពរជ័យ ឯកឧត្តម សាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិត និងលោក ជំទាវ ទទួលបាននូវបវរសួស្តីសិរីវឌ្ឍនា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនជានិរន្តរ៍៕
































SHARE

Author: verified_user