ការជំរុញយុវជនសិក្សារៀនសូត្រឱ្យបានច្រើន ដើម្បីតាមឱ្យទាន់បច្ចេកវិទ្យា និងត្រៀមខ្លួនឱ្យរួចរាល់ក្នុងនាមជាពលរដ្ឋឌីជីថល

SHARE

 


លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាមានការវិវត្តជា​រៀង​រាល់ថ្ងៃ រាល់វិនាទី ដូច្នេះចង់ ឬមិនចង់ យុវជនត្រូវតែរៀនសូត្រឱ្យបានច្រើន ដើម្បីតាមឱ្យទាន់សម័យកាល​បច្ចេកវិទ្យា និងត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល។
ថ្ងៃអនាគត ទោះបីយើងមិនដឹងឱ្យប្រាកដនៅឡើយថា តើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈាន​ចូល​មកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើពីពេលនេះទៅ។ ការលើកឡើងរបស់លោក ធ្វើឡើង​ជាការឆ្លើយតបទៅនឹងសំណួររបស់យុវតីម្នាក់នៅក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៥ កាលពីពេលថ្មីៗនេះ ស្តីពីការ​ជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce)​» ដែលបានចោទសួរថា តើបដិវត្តន៍ឧស្សាហកម្ម ៤.០ ផ្តល់ជាគុណវឌ្ឍអ្វីខ្លះ?
លោកបានបញ្ជាក់ថា ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ ក្នុងបរិបទ​បដិវត្តន៍​ឧស្សាហកម្ម៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងករណីមាន​ហានិភ័យផង។ ឧស្សាហកម្ម ៤.០ គឺជាការផ្លាស់ប្តូរដ៏ទូលំទូលាយ នៃវិស័យផលិតកម្មឧស្សាហកម្មទាំងមូល តាមរយះការបញ្ចូល​បច្ចេកវិទ្យាឌីជីថល និងអ៊ីនធឺណេតរួមគ្នាជាមួយនឹងឧស្សាហកម្មជាប្រពៃណី៕ by AMS


SHARE

Author: verified_user