ក្រុមហ៊ុន Apple ត្រូវបានប្ដឹងទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា Apple Pay មិនមានតម្លាភាព

SHARE



កាលពីថ្ងៃចន្ទ ក្រុមហ៊ុន
Apple ត្រូវបានប្តឹងដោយមេធាវីតំណាងឱ្យអ្នកចេញប័ណ្ណទូទាត់ និងធនាគារមួយនៅ​ក្នុងរដ្ឋ Iowa ដោយចោទប្រកាន់ក្រុមហ៊ុនផលិតទូរសព្ទ iPhone ពីបទរំលោភអំណាចទីផ្សាររបស់ខ្លួនដើម្បី​រារាំង​ការ​ប្រកួតប្រជែងសម្រាប់ ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Apple Payនៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយក្រុមមេធាវីច្បាប់ Hagens Berman និង Sperling & Slater បានចោទ​ប្រកាន់ថា Apple កំពុងរកប្រាក់ចំណេញដោយខុសច្បាប់យ៉ាងហោចណាស់ មួយពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយរារាំងគូប្រជែងមិនឱ្យចូលប្រើបច្ចេកវិទ្យា NFC នៅលើឧបករណ៍របស់ខ្លួន។ ការរារាំងនេះបានធ្វើឱ្យក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូទាត់ប្រាក់មានដូចជា Google Pay Samsung Pay មិនអាចដំណើរការបាននៅលើឧបករណ៍របស់ក្រុមហ៊ុន Apple
ពាក្យបណ្តឹងបានចោទប្រកាន់ថា សម្រាប់រាល់ប្រតិបត្តិការ
Apple Pay ជាមួយនឹងប័ណ្ណទូទាត់នៅ​សហរដ្ឋ​អាមេរិក អ្នកចេញប័ណ្ណត្រូវបង់ប្រាក់ឱ្យ Apple ចំនួន ០,១៥% សម្រាប់ប័ណ្ណឥណទាន និងកន្លះសេន​សម្រាប់​ប័ណ្ណឥណពន្ធ។ តាមការប្រៀបធៀបក្រុមហ៊ុន Google មិនមានការប្រមូលថ្លៃសេវាពីអ្នកចេញប័ណ្ណសម្រាប់​ការ​បង់ប្រាក់ តាមរយៈ Google Pay នោះទេ។

SHARE

Author: verified_user