នៅពេលដែលអ្នកណាម្នាក់ធ្វើកិច្ចការអ្វីមួយ
ពិតណាស់គ្មាននរណាចង់បោះបង់វាចោលនោះទេ ពោលគឺចង់តែធ្វើឱ្យដល់ចំណុចដែលខ្លួនចង់បាន
ប៉ុន្តែមានមនុស្សមិនតិចទេដែលបោះបង់ចោលកណ្តាលទី។ តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យពួកគេបោះបង់ចោលកណ្តាលទី? អ្នកស្រី គីម ស៊ីដដាវីស
ជាគ្រូបង្រៀនជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានប្រាប់ពីមូលហេតុចំនួន ៥ចំណុច
ដែលមនុស្សមួយចំនួនតែងតែបោះបង់កិច្ចការងារដែលខ្លួនកំពុងធ្វើចោលពាក់កណ្តាលទី រួមមាន៖
១. ចង់បានឱ្យទៅគោលដៅលឿនពេក ដោយគ្មានភាពអត់ធន់
២.
ចាប់អារម្មណ៍នូវអ្វីដែលអ្នកដទៃគិតច្រើនពេក
៣. គ្មានវិន័យចំពោះខ្លួនឯង
៤. មិនបានសរសេរ
ឬរៀបចំនូវអ្វីដែលជាគោលដៅរបស់ខ្លួន
៥. មិនមានភាពជឿជាក់លើខ្លួនឯង ៕
ប្រភព៖ AMS Education


