បងប្រុស ប៉ែន ចាន់ថា អាយុ៦៥ឆ្នាំ ជាមន្រ្តីនគរបាល ចូលនិវត្តន៍ មានជំងឺស្លាប់មួយជំហៀងខ្លួន ដោយសារស្ទះសរសៃឈាមខួរក្បាល មានជំងឺប្រចាំកាយ ទឹកនោមផ្អែម លើសសម្ពាធឈាម និងដំបៅរ៉ាំរ៉ៃនៅខ្នង ត្រូវបានបញ្ជូនមកសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ មួយរយៈមក បងប្រុស ក៏មានអាការៈធូស្រាលច្រើន អាចងើបអង្គុយ និងដើរបានតិចៗ វិញហើយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ៕ អរគុណសន្តិភាព



