ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី ១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣៥ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមប្រព័ន្ធអនឡាញ ។ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យបានប្រមាណ ៨០%ហើយ ៕ អរគុណសន្តិភាព



