ទាន់ហេតុការណ៍! សមត្ថកិច្ចយើងស្រាវជ្រាវតាមរកឃើញ ជនបរទេសម្នាក់ មានជំងឺឆ្លងអុតស្វា ដោយមានការចូលរួមសហការពីប្រជាជនយើង
ភ្នំពេញ៖ ដោយមានការចូលរួមសហការពីប្រជាជនយើង
សមត្ថកិច្ចយើងបានស្រាវជ្រាវតាមរកឃើញ ជនបរទេសម្នាក់ មានជំងឺឆ្លងអុតស្វា
តែគ្មានសីលធម៌ទទួលខុសត្រូវ អាចចម្លងនិងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនយើង។
ជនបរទេសនេះឈ្មោះ Osmond Chihazirim Nzerem អាយុ២៧ឆ្នាំ
រកឃើញនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ហើយត្រូវបាននាំយកទៅអនុវត្តវិធានការសុខាភិបាល។ យើងចងចាំថា មានបរទេសល្អ
ហើយក៏មានជនបរទេសអាក្រក់ ដែលអាចជ្រៀតចូលបំផ្លាញមកសុខភាពប្រជាជន និងសង្គមជាតិយើង
ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ
ហើយចូលរួមការពារសុវត្ថិភាពប្រទេសជាតិយើងលើគ្រប់ករណី៕ អរគុណសន្តិភាព
