ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ ហៃយ៉ាត
រីយេនស៊ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ។ថ្លែងក្នុងឱកាសនោះ
លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ៖ ឆ្នាំនេះ
ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ នៃការការបង្កើតទំនាក់ ទំនងការទូត
រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧ -
២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា-វៀត ណាម២០២២។
ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី៥៥នេះ
ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើនរួមមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល
ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព
ការផ្ញើសារជូនពរនិងអបអរ សាទរទៅវិញទៅមក
ការផ្សព្វផ្សាយខ្លឹមសារស្តីអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម
តាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។
លោកជំទាវ
ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា
-ប្រធានសហព័ន្ធនារីវៀតណាមក៏បានលើក ឡើងអំពីវឌ្ឍនៈភាពរបស់សមាគមនារីដើម្បីសន្តិភាព
និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកល
លោក ក៏ដូចជា តំបន់ ជាពិសេស
ក៏បានរិតបន្តឹងនូវចំណងសាមគ្គីភាពរបស់សមាគមនារីនៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន
និងមានការអភិវឌ្ឍន៍បន្ថែមទៀត ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣រួមមាន៖-កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
និងសហព័ន្ធនារីវៀតណាមឆ្នាំ២០២២-២០២៧។ -ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា-ក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO) ។
-កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី
និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់ កាល ឆ្នាំ២០២២-២០២៧៕ អរគុណសន្តិភាព











