ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក កិច្ចសន្ទនាយុវជនអាស៊ានលើកទី១

SHARE


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក កិច្ចសន្ទនាយុវជនអាស៊ានលើកទី១​ "
1st ASEAN Youth Dialogue​" ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម LIM JOCK HOI អគ្គលេខាធិការ អាស៊ាន នៅសណ្ឋាគារសុខាសៀមរាប។
កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ ផ្តោតទៅលើប្រធានបទ យុវជនក្នុងយុគសម័យ​បដិវត្តន៍ឧស្សាហកម្ម៤.០ ការលានុវត្តភាព និងការប្រឈមក្នុងការស្តាឡើងវិញក្រោយជំងឺ​រាតត្បាតសាកល។ គួរបញ្ចាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីយុវជនអាស៊ាន អង្គទូត ឥស្សរជនជាតិ និងអន្តរជាតិ រួមទាំងគណៈប្រតិភូយុវជន​ប្រមាណ២០០នាក់ផងដែរ៕ អរគុណសន្តិភាព










SHARE

Author: verified_user