ការអភិវឌ្ឍជំនាញ និងបំណិនជីវិតសម្រាប់កុមារតូចអាយុក្រោម ៦ឆ្នាំនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ នឹងជួយរៀបចំពួកគេ​សម្រាប់​ភាពជោគជ័យនៅពេលកុមារឈានជើងចូលសាលារៀន និងចូលទៅក្នុងសង្គម

SHARE

ការអប់រំថែទាំចិញ្ចឹមបីបាច់កុមារតូចអាយុក្រោម ៦ឆ្នាំ ឱ្យបានល្អពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការ​អភិវឌ្ឍខួរ​ក្បាលរបស់កុមារតូច និងមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង​ជាវិជ្ជមានសម្រាប់​ប្រទេសជាតិ ព្រោះថា កុមារជាទំពាំងស្នងឬស្សី ដែលនឹងក្លាយជាអ្នកបន្តវេនក្នុងពេល​អនាគត។
ការអភិវឌ្ឍជំនាញ និងបំណិនជីវិតសម្រាប់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ នឹងជួយរៀបចំពួក​គេ​​សម្រាប់​ភាពជោគជ័យនៅពេលកុមារឈានជើងចូលសាលារៀន និងចូលទៅក្នុងសង្គម។
ក្នុងនោះផងដែរ ការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របទៅតាមអាយុរបស់កុមារ អាចជួយបង្កើតការរៀន​សូត្រឱ្យកាន់​​តែ​ល្អប្រសើរ និងមានប្រសិទ្ធភាព។
ការអនុញ្ញាតឱ្យកុមារតូចសម្រេចបាននូវសក្តានុពលនៃការអភិវឌ្ឍពេញលេញ គឺជាការផ្ដល់ជូននូវសិទ្ធិកុមារពិត​ប្រាកដ និងតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
វិស័យសុខាភិបាលក៏មានតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារក្នុងជីវិតដំបូងរបស់​ពួកគេ តាមរយៈការអន្តរាគមន៍ជាប្រចាំសម្រាប់សុខភាពមាតា និងទារក រួមទាំងអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត និងការការពារ​ពីជំងឺឆ្លងផ្សេងៗ។
ជាមួយគ្នានេះ វិស័យអប់រំមានតួនាទីដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងរៀបចំគម្រោងសកម្មភាពអប់រំ ពីការ​ថែទាំ និងការចិញ្ចឹមបីបាច់កុមារដល់ឪពុក-ម្ដាយ អាណាព្យាបាល។
ខាងលើនេះ គឺជាប្រធានបទនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅណែនាំ និងដំណើរការអប់រំ​ឪពុក-​ម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍកុមារតូចនៅតាមឃុំសង្កាត់ ដោយគោលបំណងធំ គឺឲ្យ​ក្រុម​ប្រឹក្សាឃុំសង្កាត់​ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការរៀបចំ និងគ្រប់គ្រងដំណើរការនៃការ​អនុវត្ត​សកម្មភាពអប់រំ​ឪពុក-ម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍកុមារតូចអាយុក្រោម ឆ្នាំ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន ៕ អរគុណសន្តិភាព








SHARE

Author: verified_user