សិក្ខាសាលាស្តីពី"ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រងការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម
ឬចេតនាដោយខុសច្បាប់
ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃដែនសមត្ថកិច្ច"។
ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការ
ក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពដឹកនាំសិក្ខាសាលាស្ដីពី
"ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រងការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម
ឬចេតនាដោយខុសច្បាប់
ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃដែនសមត្ថកិច្ច"
ដែលមានការចូលរួមសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
សិក្ខាសាលានេះមានគោលបំណងបញ្រ្ជាបការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ
រួមមានក្រសួងមហាផ្ទៃ ក្រសួងរ៉ែនិងថាមពល
លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិអាវុធគីមី និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
អំពីក្របខណ្ឌថ្នាក់ជាតិសម្រាប់គ្រប់គ្រងនិងឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម
ឬចេតនាដោយខុសច្បាប់ ពាក់ព័ន្ធនឹងសម្ភារៈនិងសារធាតុនុយក្លេអ៊ែរនិងវិទ្យុសកម្ម៕ ប្រភព ក្រសួងរ៉ែនិងថាមពល




