ខេត្តព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន
ឈ្មោះPNS TAIMUR WARSHIP លេខF-262
ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានរយៈពេល០៤ថ្ងៃ
គឺចាប់ថ្ងៃទី២៥-២៨ ខែកក្កដា ឆ្នាំ២០២២។ ឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំនាយនាវីអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន(PAKISTAN)មួយគ្រឿងឈ្មោះPNS TAIMUR WARSHIP លេខF-262 ដឹកនាំដោយលោកវរនាវីឯក MUHAMMAD YARSIR TAHIR ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានរយៈពេល០៤ថ្ងៃចាប់ថ្ងៃទី២៥-២៨
ខែកក្កដា ឆ្នាំ២០២២៕ អរគុណសន្តិភាព





