រៀនសូត្រពីគេ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង​ និង​អភិវឌ្ឍន៍​សង្គមជាតិ

SHARE

 

ភ្នំពេញ៖ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានថ្លែងកោតសរសេីរ​ និងអបអរ​សាទរ​​ជូនចំពោះ​និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅ​ប្រទេស​ជប៉ុន​ តាមរយៈកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន (Japan Development Scholarship-JDS​ 2022)​ សរុបចំនួន​ ២៤នាក់​ នារសៀល​ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២២​ នៅទីស្តីការក្រសួងបរិស្ថាន​។
ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយ​សក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវ​ចំណេះ​ដឹង​នៅជប៉ុន ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដែលជាប្រយោជន៍​សម្រាប់​ចែករំលែកបទពិសោធន៍ទាំងនោះទៅដល់សហការី និងយកចំណេះជំនាញទៅ​អភិវឌ្ឍន៍​ស្ថាប័ន និងសង្គមជាតិ ជាពិសេស​ ត្រូវរៀនសូត្រពីគេ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង​ និង​យកចំណេះជំនាញមកអភិវឌ្ឍន៍​នាវាកម្ពុជា៕ អរគុណសន្តិភាព


SHARE

Author: verified_user