ភ្នំពេញ៖ លោកជំទាវកិត្តសង្គហបណ្ឌិត
ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់
Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម
នៃបក្សកុម្មុនិស្តវៀតណាម
ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ
រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧
រវាងសមាគមមិត្តភាពកម្ពុជា- វៀណាម និងសមាគមមិត្តភាពរវាង វៀតណាម -កម្ពុជា
នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ
លោជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ
សមាគមមិត្តភាពវៀតណាម-កម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា
ដើម្បីរឹតបន្តឹងចំណង មិត្តភាពរវាងសមា គម មិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាង ប្រជាជាតិយើងទាំងពីរ កម្ពុជា -វៀតណាម
ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត
បន្ទាប់ពីវិប្បត្តិកូវីដ១៩បានធូរស្រាលបន្តិច ។ ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥
នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា
២០២២)ផងដែរ។ពិធីនេះធ្វើឡើងគឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា
និងវៀត ណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណង មិត្ត ភាពរវាងសមាគមមិត្តភាពយើងទាំងពីរ
ក៏ដូចជាជម្រុញសាមគ្គីភាព
និងសហប្រតិបត្តិការរវាងប្រជា ជាតិយើងទាំងពីរ កម្ពុជា -វៀតណាម
ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត ។
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments












