ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់

SHARE

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅ​បង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និង​ខ្យល់កន្ត្រាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស របស់ក្រសួង​ធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពី​ជ្រលងនៃប្រព័ន្ធ​សម្ពាធទាប ( ITCZ ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយ​និង​ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង​មកលើតំបន់មាត់​សមុទ្រ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥
°C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C នឹង​អាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀង​ធ្លាក់​ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា ដោយសារឥទ្ធិពលហ្ទឺន បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូងភ្លៀង​អាច​ធ្លាក់​នៅ​ក្នុងកម្រិតពីតិចទៅមធ្យម ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២២-៤
°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C នឹង​អាច​មានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥
°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C -នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។
- នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រេីនជាបន្តបន្ទាប់ ដែលជាហេតុធេី្វឲ្យផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលេីផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជន​ជ្រាប​ជាព័ត៌មាន៕


SHARE

Author: verified_user